ភ្នំពេញ ៖ គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា ព្យាបាល អ្នកជំងឺ កូវីដ-១៩ ជាសះស្បើយម្នាក់ ខណៈ១១នាក់ទៀត កំពុងសម្រាកព្យាបាល នៅមន្ទីរ ពេទ្យ។
យោងតាមសេចក្តីប្រកាសរប់សក្រសួងសុខាភិបាល បញ្ជាក់ថា ករណីជាសះស្បើយ គឺបុរស ជនជាតិខ្មែរ អាយុ២៩ឆ្នាំ មានអាសយដ្ឋាននៅខេត្តកំពង់ចាម ដែលជាអ្នកធ្វើ ដំណើរមកពី ប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរត្រង់មកកម្ពុជា។
ក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិក សុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ ព័ន្ធទាំង អស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌល គ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក និង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានខិតខំបំពេញ ភារកិច្ចបាន ល្អប្រសើរបំផុត ក្នុងការពិនិត្យសុខភាព និងស្រាវជ្រាវរកករមេរោគកូវីដ-១៩ ព្រមទាំងអ្នក ប៉ះពាល់ទាំងអស់កន្លងមកជាកវិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។
សូមរំលឹកថា រហូតដល់ពេលនេះកម្ពុជារកឃើញអ្នកជំងឺ កូវីដ-១៩ សរុបចំនួន ១៤១នាក់ ក្នុងនោះ មានអ្នកព្យាបាលជាសះស្បើយសរុបចំនួន១៣០នាក់ ខណៈអ្នកដែលកំពុង សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន១១នាក់ ៕EB
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត